ពន្យល់ពាក្យពេញនិយមនៅក្នុងការស្រាវជ្រាវAI

ឃុន គីមអាង

ក្រង AI

2026-03-21

សេចក្តីផ្តើម

ប្រើប្រាស់កុំព្យូទ័រធ្វើការជំនួសមនុស្ស

គេមានការងារមួយអោយកុំព្យូទ័រធ្វើ៖ ទាយ \({\boldsymbol{y}}\) ដោយឃើញ \({\boldsymbol{x}}\) ។ ឧទាហរណ៍៖

ទាយ ថ្នាក់រូបភាព ដោយឃើញ រូបភាព

ទាយ សកម្មភាព ដោយឃើញ វីដេអូ

ទាយ ពាក្យបន្ទាប់ ដោយឃើញ ឃ្លា

ការធ្វើគំរូ (modeling)

ដើម្បីសម្រេចការងារ គេស្វែងរក \(f(\cdot, {\mathbf{W}})\) និង \({\mathbf{W}}\) ដែល \(f({\boldsymbol{x}}, {\mathbf{W}})={\boldsymbol{y}}\) ចំពោះគ្រប់តម្លៃ \({\boldsymbol{x}}\)

ជាទូទៅ៖

  • \({\boldsymbol{x}}\) ហៅថា ធាតុចូល (Input)
  • \({\boldsymbol{y}}\) ហៅថា ធាតុចេញ (Output)

ក្នុងករណីជាច្រើន គេក៏ហៅ \({\boldsymbol{y}}\) ថា៖

  • ស្លាកសំគាល់ (label)
  • សេចក្តីពិត (ground-truth)
  • គោលដៅ (target)

ការធ្វើគំរូ (modeling)

អ្នកស្រាវជ្រាវ និងអភិវឌ្ឍអេអាយ មានលទ្ធភាពតាក់តែង (design) \(f\) ហើយធ្វើបរមាកម្ម (optimization) ដើម្បីស្វែងរក \({\mathbf{W}}\) ដែល

  • \(f\) ហៅថា ទម្រង់ម៉ូដែល (model architecture)
  • \({\mathbf{W}}\) ហៅថា មេគុណ (weights) ឬ ប៉ារ៉ាម៉ែត្រ (parameter)

ការធ្វើគំរូ (modeling)

ការប្រើប្រាស់ពាក្យ ម៉ូដែល អាចសំដៅលើ \(f\) មួយមុខគត់ ឬ \({\mathbf{W}}\) មួយមុខគត់ ឬ ទាំងពីរមុខ

ពាក្យនិងឃ្លាទាក់ទងនឹងម៉ូដែល

We trained a model.

  • ជាភាសាខ្មែរថា ‘យើងបានបង្ហាត់ម៉ូដែលមួយ’
  • ឃ្លានេះមានន័យថា៖ យើងបានរកឃើញតម្លៃមេគុណ \({\mathbf{W}}\) ដែលធ្វើអោយម៉ូដែលយើងមានសមត្ថភាពល្អ (អាចថាការទាយមានតម្លៃប្រហាក់ប្រហែលខ្លាំងទៅនឹងសេចក្តីពិត \({\boldsymbol{y}}\) ) ដោយផ្អែកលើទិន្នន័យយើងមាន \(\{{\boldsymbol{x}}, {\boldsymbol{y}}\}\) (ជាទិន្នន័យបង្ហាត់ training data)

We open-sourced a model.

  • ជាភាសាខ្មែរថា ‘យើងបើកប្រភពម៉ូដែលមួយ’
  • មានន័យថា៖ យ៉ាងហោចណាស់ (at the very least) \(f\) និង \({\mathbf{W}}\) ត្រូវបានបញ្ចេញជាសាធារណៈ (ឧទាហរណ៍ តាមរយៈ Github, HuggingFace, ។ល។)។

We open-sourced a model.

  • ប៉ុន្តែការនិយាយបែបនៅតែមិនទាន់ជាក់លាក់៖
    • មានរបាយការណ៍បច្ចេកទេសទេ (Technical report)?
    • ទិន្នន័យបង្ហាត់ត្រូវបានបញ្ចេញជាសាធារណៈទេ?
    • កូដសម្រាប់បង្ហាត់ម៉ូដែលត្រូវបានបញ្ចេញជាសាធារណៈទេ?
    • មានដាក់កម្មសិទ្ធិបញ្ញាអ្វីដែរលើម៉ូដែល? ព្រោះកម្មសិទ្ធិបញ្ញាខ្លះអនុញ្ញាតអោយប្រើប្រាស់សម្រាប់ការស្រាវជ្រាវប៉ុណ្ណោះ

We launched a new model.

  • ជាភាសាខ្មែរថា ‘យើងបញ្ចេញម៉ូដែលថ្មីមួយ’
  • ឃ្លានេះមានភាពមិនច្បាស់លាស់ច្រើន ព្រោះវាអាចមានន័យថា \(f\) ត្រូវបានបញ្ចេញ ឬ \({\mathbf{W}}\) ត្រូវបានបញ្ចេញ ឬ ទាំងពីរត្រូវបានបញ្ចេញ។

I downloaded a model.

  • ជាភាសាខ្មែរថា ‘ខ្ញុំបានទាញយកម៉ូដែលមួយ’
  • និយាយបែបនេះ មានន័យថាអ្នកបានទាញយក \(f\) និង \({\mathbf{W}}\)។ ម៉ូដែលមួយអាចសិ្ថតក្រោមទម្រង់ជា ឯកសារតែមួយ (a single file) ដូចជា llama-file ឬជា ឯកសារច្រើន (សម្រាប់ HuggingFace អ្នកទាញយក model.safetensor សម្រាប់មេគុណ, config.json, vocab.txt, tokenizer.json, etc. ហើយ ទម្រង់របស់ម៉ូដែល ត្រូវបានកំណត់ក្នុង SDK របស់ HuggingFace ដូចជា transformers library)

ឃ្លាទូទៅដែលអាចបង្កការច្រឡំ

The model is too large.

  • ជាភាសាខ្មែរថា ‘ម៉ូដែលនេះធំពេក’
  • អាចមានន័យថា៖
    • ចំនួនប៉ារ៉ាម៉ែត្រច្រើនពេក ឬកម្រិតជាក់លាក់ (floating point numbers) ខ្ពស់ពេក
    • កម្រិតផ្ទុក (storage on disk) របស់ម៉ូដែលធំពេក
    • ម៉ូដែលប្រើប្រាស់អង្គចងចាំ (RAM) ធំពេកពេលដំណើរការ

The model is performing well.

  • ជាភាសាខ្មែរថា ‘ម៉ូដែលមានសមត្ថភាពល្អ’
  • អាចមានន័យថា៖
    • ការបង្ហាត់ទទួលបានជោគជ័យ៖ កំហាតពេលបង្ហាត់ (training loss) ថយចុះតាមសម្រួល
    • ការទាយរបស់ម៉ូដែលមានសុក្រិតភាពល្អចំពោះទិន្នន័យតេស្ត៍ (testing data)
    • ល្បឿនដំណើរការ (inference speed) លឿន

Let’s fine-tune the model.

  • ជាភាសាខ្មែរថា ‘តោះផ្សាំម៉ូដែលនេះ’
  • អាចមានន័យថា៖
    • តោះបង្វែរមេគុណថែមទៀត ដោយប្រើប្រាស់ដុំទិន្នន័យថ្មី
    • តោះកែកុនអ៉ីពែរប៉ារ៉ាម៉ែត្រ (ដូចជាកែកម្រិតរៀន (learning rate) ឬទំហំបាច់ (batch size) តែរក្សាដុំទិន្នន័យដដែល)
    • តោះច្នៃទម្រង់ម៉ូដែលបន្តិចទៀត (ដូចជាបន្ថែមស្រទាប់ថ្មី១ជាដើម)

We deployed a model.

  • ជាភាសាខ្មែរថា ‘យើងបានដាក់ប្រើការម៉ូដែលមួយ’
  • អាចមានន័យថា៖
    • យើងដាក់ម៉ូដែលលើ server ដើម្បីប្រើប្រាស់តាមរយៈ API
    • យើងធ្វើសមាហរណកម្មម៉ូដែលចូលក្នុងកម្មវិធីទូរស័ព្ទ ឬឧបករណ៍ចុង (edge device)
    • យើងសម្រិតសម្រាំង (optimize) ម៉ូដែលសម្រាប់ការប្រើប្រាស់ផ្លូវការ

The model is overfitting.

  • ជាភាសាខ្មែរថា ‘ម៉ូដែលហ្នឹងកំពុងតែបន្ស៊ីជ្រុល’
  • អាចមានន័យថា៖
    • ម៉ូដែលសូត្រទិន្នន័យបង្ហាត់ជាជាងយល់ទិដ្ឋភាពទូទៅ
    • សុក្រិតភាពពេលផ្ទៀងផ្ទាត់ (validation accuracy) តូចច្រើនដងធៀបនឹងសុក្រិតភាពពេលបង្ហាត់ (training accuracy)
    • ម៉ូដែលមានប៉ារ៉ាម៉ែត្រចំនួនច្រើនជ្រុលធៀបនឹងទំហំដុំទិន្នន័យ

Let’s evaluate the model.

  • ជាភាសាខ្មែរថា ‘តោះវាយតម្លៃម៉ូដែលហ្នឹង’
  • អាចមានន័យថា៖
    • វាស់ សុក្រឹតភាព (accuracy), ភាពច្បាស់លាស់ (precision), ការរលឹក (recall) ។ល។ លើទិន្នន័យតេស្ត៍
    • តេស្ត៍ល្បឿនដំណើរការ (inference speed) របស់ម៉ូដែល
    • ឆែកភាពធន់ (robustness) របស់ម៉ូដែលចំពោះធាតុចូលបដិបក្ខ (adversarial inputs)

The model is the state-of-the-art (SOTA).

  • ជាភាសាខ្មែរថា ‘ម៉ូដែលហ្នឹងឈានមុខគេ’
  • អាចមានន័យថា៖
    • ម៉ូដែលនេះទទួលបានសុក្រឹតភាពខ្ពស់ជាងគេសម្រាប់ទិន្នន័យស្តង់ដាមួយ (a benchmark)
    • ម៉ូដែលនេះប្រើប្រាស់ទម្រង់ថ្មីបំផុត (the latest architecture)

Let’s load the model.

  • ជាភាសាខ្មែរថា ‘តោះសាកម៉ូដែលហ្នឹង’
  • អាចមានន័យថា៖
    • បញ្ចូលទម្រង់ម៉ូដែល និងតម្លៃមេគុណចូលក្នុងអង្គចងចាំ
    • បញ្ចូលតម្លៃមេគុណបង្ហាត់ហើយ (pre-trained weights) ពីឯកសារណាមួយ

អំពីម៉ូដែលភាសា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលភាសាទាយពាក្យបន្ទាប់ដោយឃើញឃ្លា

ម៉ូដែលជាបណ្តុំនៃស្រទាប់ត្រង់ស្វូមម័រក្រោមទម្រង់ជាឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ឃ្លាចូលត្រូវបានបំបែកជាវ៉ិចទ័រលេខមុនបំប្លែងបន្តដោយឌីកូដដ័រ

ស្រទាប់ចុងក្រោយអោយជាឡូជីត ដែលត្រូវបំប្លែងជាប្រូបាប៊ីលីតេដែលថូខិននីមួយៗជាថូខិនបន្ទាប់

ស្រទាប់ចុងក្រោយអោយជាឡូជីត ដែលត្រូវបំប្លែងជាប្រូបាប៊ីលីតេដែលថូខិននីមួយៗជាថូខិនបន្ទាប់

ការបញ្ចាំងម៉ូដែលភាសា