Kimang Khun

សម្រាយបញ្ជាក់ដោយមិនលេចចំណេះដឹង

នេះគឺជាអត្ថបទដែលខ្ញុំបានចូលរួមចែករំលែកជាមួយនឹងព្រឹត្តិប័ត្រលេខ៤របស់សមាគមអាអុិចកា។ អ្នកអាចស្វែងរកព្រឹត្តិប័ត្រទាំងមូលតាមរយៈតំណនេះ

  ស្រមៃថាអ្នកនិងមិត្តភក្តិម្នាក់ទើបតែប្រលងជាប់បាក់ឌុប។ អ្នកទាំង២ចង់ដឹងថាតើអ្នកទាំង២បាននិទ្ទេសដូចគ្នាឬទេ តែដោយគោរពលើឯកជនភាព អ្នកទាំង២មិនចង់ទម្លាយនិទ្ទេសរបស់ខ្លួនប្រាប់គ្នាទេ ហើយក៏មិនចង់អោយអ្នកណាផ្សេងដឹងថាអ្នកទាំង២បាននិទ្ទេសដូចគ្នាឬខុសគ្នាដែរ។ តើអ្នកទាំង២គួរធ្វើបែបណាដើម្បីឆ្លើយសំនួរខាងដើមដោយមិនល្មើសនឹងលក្ខខណ្ឌ? នេះគឺជាឧទាហរណ៍មួយនៃការស្វែងរក “សម្រាយបញ្ជាក់ដោយមិនលេចចំណេះដឹង” (Zero-knowledge proof) ដែលនៅក្នុងឧទាហរណ៍ខាងលើ ចំណេះដឹងសំដៅលើ “កម្រិតនិទ្ទេស” ឯសម្រាយបញ្ជាក់សំដៅលើ “វិធីសាស្រ្តដែលធ្វើអោយអ្នកទាំង២យល់ស្របគ្នាថាពិតជាមាននិទ្ទេសដូចគ្នា ឬខុសគ្នា”។

  ក្នុងអត្ថបទនេះ ខ្ញុំនឹងហៅកាត់ “សម្រាយបញ្ជាក់ដោយមិនលេចចំណេះដឹង” (Zero-knowledge proof) ថា “ហ្ស៊ីខេភី” (ZKP) និងសរសេរពន្យល់និយមន័យនៃហ្ស៊ីខេភី។ បន្ទាប់មក ខ្ញុំនឹងលើកឧទាហរណ៍ងាយមួយដើម្បីពន្យល់មូលដ្ឋានគ្រឹះនៃហ្ស៊ីខេភី។ នៅចុងបញ្ចប់នៃអត្ថបទ ខ្ញុំនឹងនិយាយអំពីប្រយោជន៍នៃហ្ស៊ីខេភីក្នុងជីវិតប្រចាំថ្ងៃ ហើយវិលត្រលប់មកឆ្លើយសំនួរខាងលើវិញ។

read more